គុណភាពចាប់ផ្តើមតាំងការងារដំបូង។ នេះជារបៀបដែលយើងធ្វើការ៖
ការរចនា — គម្រោងនីមួយៗចាប់ផ្តើមដោយការរៀបចំផែនការយ៉ាងល្អិតល្អន់ ដើម្បីឱ្យទីតាំងស្របតាមតម្រូវការ ម៉ាកយីហោ និងថវិការបស់អតិថិជន។
របងបិទការដ្ឋាន — យើងបិទតំបន់ការងារឱ្យមានសុវត្ថិភាព ដើម្បីការពារសាធារណជន និងក្រុមការងាររបស់យើង ព្រមទាំងមិនរំខានដល់សកម្មភាពអ្នកនៅក្បែរខាង។
ការការពារកម្រាលឥដ្ឋ — យើងប្រើប្លាស្ទិកគ្របការពារកម្រាលឥដ្ឋ ដើម្បីជៀសវាងស្នាមឆ្កូត ស្នាមប្រឡាក់ និងការខូចខាតក្នុងពេលសាងសង់។
ការសម្អាតការដ្ឋាន — យើងរក្សាការដ្ឋានឱ្យស្អាតជារៀងរាល់ថ្ងៃ និងប្រគល់ទីតាំងដែលរួចរាល់សម្រាប់ប្រើប្រាស់ភ្លាមៗ។
ស្អាត មានសុវត្ថិភាព និងប្រកបដោយវិជ្ជាជីវៈ ចាប់ពីដើមដល់ចប់ នេះហើយជារបៀបការងាររបស់ TS E&C។
មានគម្រោងតុបតែងការិយាល័យ ហាង ឬ Show room? សូមផ្ញើសារមកយើងខ្ញុំ ដើម្បីពិភាក្សាអំពីគម្រោងរបស់លោកអ្នក។